FN ៖ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងសាធារណការ និងដឹកជញ្ជូននៅចុងសប្តាហ៍នេះ បានចុះទៅពិនិត្យការដាក់ឲ្យដំណើរការប្រព័ន្ធចុះបញ្ជីយានយន្តតាមប្រព័ន្ធអនឡាញ (Online) នៅក្រុមហ៊ុនហុងដា និងក្រុមហ៊ុនស៊ុយស៊ូគី ព្រមទាំងបានពិភាក្សាដាក់ចេញនូវវិធានការមួយចំនួនទៀត ដើម្បីឲ្យដំណើរការចុះបញ្ជីយានយន្តនៅតាមក្រុមហ៊ុនទាំងពីរឲ្យកាន់តែល្អប្រសើរថែមទៀត។ ក្នុងឱកាសនោះ លោកទេសរដ្ឋមន្ត្រីបានគូសបញ្ជាក់ថា ក្រសួងសាធារណការ និងដឹកជញ្ជូនកំពុងខិតខំប្រឹងប្រែងយ៉ាងយកចិត្តទុកក្នុងការផ្តល់សេវាចាំបាច់ សេវាតម្រូវការ សេវាសាធារណៈឱ្យបានឆាប់រហ័ស មានប្រសិទ្ធភាព និងតម្លាភាពជូនបងប្អូនប្រជាពលរដ្ឋ។ ក្នុងស្មារតីនេះ លោកទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល បានស្នើឱ្យគ្រប់សាខាទាំងអស់របស់ក្រុមហ៊ុនហុងដា និងក្រុមហ៊ុនស៊ុយស៊ូគីតភ្ជាប់ប្រព័ន្ធអនឡាញជាមួយក្រសួង ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការចុះបញ្ជីយានយន្តកុំឱ្យមានការកកស្ទះ។ កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០១៧ កន្លងទៅនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានដាក់ឲ្យដំណើរការប្រព័ន្ធស្វ័យប្រវត្តិកម្ម (Online) ចំនួន៣ ក្នុងការផ្តល់សេវាសាធារណៈជូនប្រជាពលរដ្ឋ។ សេវាកម្មតាមប្រព័ន្ធស្វ័យប្រវត្តិកម្មទាំង៣នោះរួមមាន៖ សេវាចុះបញ្ជីយានយន្ត (vehicle.mpwt.gov.kh), សេវាត្រួតពិនិត្យបច្ចេកទេសយានយន្ត (techinspection.mpwt.gov.kh) និងសេវាផ្តល់បណ្ណបើកបរយានយន្ត (driverlicense.mpwt.gov.kh)។ ក្រសួង ក៏បានសហការជាមួយកន្លែងលក់យានយន្ត ដាក់ឲ្យប្រើប្រាស់សេវាចុះបញ្ជីយានយន្តតាមប្រព័ន្ធស្វ័យប្រវត្តកម្មនេះផងដែរ ពោលកន្លែងលក់យានយន្តអាចចុះបញ្ជីយានយន្ត និងចេញស្លាកលេខយានយន្តជូនអតិថិជនរបស់ខ្លួនបានផងដែរ។ ក្នុងដំណើរចុះពិនិត្យការប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តកម្មចុះបញ្ជីយានយន្តនៅក្រុមហ៊ុនហុងដា និងស៊ុយស៊ូគីនោះ ទាំងខាងក្រុមហ៊ុន និងប្រជាពលរដ្ឋសុទ្ធតែបានបង្ហាញភាពរីករាយចំពោះការដាក់ឲ្យប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តកម្មក្នុងការចុះបញ្ជីយានយន្តនេះ។ ប្រជាពលរដ្ឋ … Continue reading ទេសរដ្ឋមន្រ្តី ស៊ុន ចាន់ថុល ចុះពិនិត្យការប្រើសេវាចុះបញ្ជីយានយន្តតាមអនឡាញ នៅក្រុមហ៊ុនលក់យានយន្ត, ទាំងក្រុមហ៊ុន និងប្រជាពលរដ្ឋ បង្ហាញការពេញចិត្ត ចំពោះសេវានេះ
Copy and paste this URL into your WordPress site to embed
Copy and paste this code into your site to embed